ពោធិ៍សាត់: នៅវេលាម៉ោង០៨ និង០០ នាទី ព្រឹកថ្ងែទី០៨ ខែកុម្ភ: ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រារព្ធពិធីប្រជុំ បូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ និងមេបញ្ជាការ គ ចល័ត សរុបចំនួន ៨៥នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)