បន្ទាយមានជ័យៈ ដោយមើលឃើញពីគុណតំលៃ និងផលវិជ្ជមានក្នុងការផ្សព្វផ្សាយ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀន និងលោកវរសេនីយ៍ទោ ធៀម ភក្ដី
ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារអប់រំស្ដារនីតិសម្បទា បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអំពីផលប៉ះពាល់ គ្រោះថ្នាក់នៃគ្រឿងញៀន ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ដល់សិស្សានុសិស្សនៅវិទ្យាល័យឈ្នួរមានជ័យ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួន៤៦៧នាក់ ក្នុងនោះសិស្សស្រីមានចំនួន២៦០នាក់។
(អត្ថបទ ម៉ាន់ ដាវីត)