You are currently viewing កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ទៅលើ សុវត្ថិភាព ស្ថេរភាព សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ

កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ទៅលើ សុវត្ថិភាព ស្ថេរភាព សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញៈ ដោយគោរពតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន៍ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជា ដល់ កម្លាំងកងរាជអាវុធហត្ថ ត្រូវពង្រឹង និងយកចិត្តទុកដាក់ទៅលើ សុវត្ថិភាព ស្ថេរភាព សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ មិនថាស្ថិតនៅកាលះតេសះយ៉ាងណាក៏ដោយ
ដើម្បីអោយសណ្តាប់ធ្នាប់ក្នុងសង្គមមានភាពល្អប្រសើរ និងបង្កភាពងាយស្រួលក្នុងការរកទទួលទានសំរាប់ជីវភាពជាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងទាំងអស់នេះ គឺជាសកម្មភាព របស់កម្លាំងកងរាជអាវុធហត្ថតាមបណ្តាមូលដ្ឋាន រាជធានី-ខេត្ត បានចេញប្រតិបត្តិការបង្ការ ការពារ សុវត្ថិភាព ស្ថេរភាព សន្តិសុខ នៅតាមកន្លែងធ្វើអាជីវកម្ម និងតាមដងផ្លូវនានា ជាប្រចាំថ្ងៃ ដើម្បីធានាអោយបាន នូវសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងការប្រកបអាជីវកម្ម និងដំណើរកំសាន្ត អោយបាន១០០ភាគរយ។


(អត្ថបទ ម៉ាន់ ដាវីត)