You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ចូលជួបសម្តែងការគួរសម

នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឲ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ ចូលជួបសម្តែងការគួរសម

ភ្នំពេញៈ ​នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបន្ទប់សាវនាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល
ខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ សេនាពន្ធយោធា នៃព្រះរាជាណាចក្រថៃ​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។
​លោកវរសេនីយ៍ឯក សារ៉ាយុទ្ធ ប៊ុនជឺ បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ​ អនុញ្ញាតឲ្យរូបលោកបានជូបសម្តែង ការគួរសមនិងពិភាក្សាការងារ ក្នុងពេលដែលលោកបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពទាំងពីរកម្ពុជា-ថៃ។
លោកវរសេនីយ៍ឯក បានបន្ថែមថា ក្នុងរយៈពេល ដែលលោកបំពេញបេសកកម្មនៅកម្ពុជា លោកស្នើសុំឲ្យមានកិច្ចសហការល្អពីកម្លាំងកងរាជអាវុធហត្ថ។ លោកវរសេនីយ៍ឯកសារ៉ាយុទ្ធ ប៊ុនជឺ បានកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថ ដែលបានសម្រេចភារកិច្ច ដ៏ត្រចះត្រចង់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ទទួលបានការគាំទ្រនិងជំនឿចិត្តពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ​ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកវរសេនីយ៍ឯក សារ៉ា យុទ្ធ ប៊ុនជឺ និងភរិយា និងជូនពរឲ្យសម្រេចបានជោគជ័យក្នុងភារកិច្ច ដែលរាជរដ្ឋាភិបាល ប្រគល់ជូន ព្រម ទាំងចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ព្រះមហាក្សត្រថៃផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៍លើកឡើងពីទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស​ទាំងពីរ កងទ័ពទាំងពីរ មានភាពល្អប្រសើរ កសាងបានភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងនូវការអរគុណចំពោះ លោកស្រីនិងនាយកគ្រប់គ្រងធនាគារកម្ពុជាពាណិជ្ជ ដែលបានសន្យា ជួយឧបត្ថម្ភគាំទ្រ ដល់សាលាបាល់ទាត់ជាតិទន្លេបាទី ជំរុញឲ្យវិស័យបាល់ទាត់កម្ពុជាកាន់តែរីកចំរើន ។