You are currently viewing គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារកន្លងទៅ និងពិភាក្សាអំពីវិធានការ យន្តការ ផែនការ យុទ្ធសាស្ត្រ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារកន្លងទៅ និងពិភាក្សាអំពីវិធានការ យន្តការ ផែនការ យុទ្ធសាស្ត្រ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន នៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈកម្មការជាតិ បានអញ្ជើញអនុប្រធាន សមាជិកនៃគណៈកម្មជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមប្រជុំបូកសរុបវឌ្ឍនភាពការងារកន្លងទៅ និងពិភាក្សាអំពីវិធានការ យន្តការ ផែនការ យុទ្ធសាស្ត្រ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោម
អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

នាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម រដ្ឋលេខាធិការ តំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងទេសាន ក្រសួងយុត្តិធម៌ ក្រសួងរ៉ែនិងថាមពល ឯកឧត្តម អភិបាល អភិបាលរងរាជធានី ខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ នាយទាហានជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។