You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ

ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០ នាទីព្រឹក ថ្ងែទី០៩ ខែកុម្ភ: ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភ: និងលើកទិសដៅការងារខែមីនាឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង សេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ សរុបចំនួន ៤៣នាក់ ។

ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការ និងត្រូវអនុវត្តន៍អោយបាននូវផែនការថ្នាក់លើប្រគល់ជូន និងចូលរួមទប់ស្កាត់ បង្ការ បង្រ្កាប់រាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ ។


(អត្ថបទៈ ម៉ាង សាម៉ន)