បន្ទាយមានជ័យៈ នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ នាយ-នាយរងអាវុធហត្ថខេត្តបន្ទាយមានជ័យ សរុបចំនួន៧៧នាក់ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបូជាសព លោកអនុសេនីយ៍ឯក ហង្ស ប៊ុនធឿន ជំនួយការ ការិយាល័យព័ត៌មាននិងសន្តិសុខ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី រាជធានីភ្នំពេញ ដោយគ្រោះថ្នាក់ចរាចរណ៍។
សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់សព ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយត្រី ឱ បូរិន្ទ បាននាំយកថវិកាចំនួន០៥លានរៀល ដែលជាថវិការផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់ឧបត្ថម្ភក្នុងពិធីបូជាសព និងដោយមានការជួយជ្រោមជ្រែងជាបច្ច័យចំនួន ៣២២០ ដុល្លា ពីសំណាក់នាយ-នាយរងអាវុធហត្ថខេត្តបន្ទាយមានជ័យ សម្រាប់ជូនដល់គ្រួសារសពផងដែរ។
លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធនោះដែរថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ចំពោះនាយ នាយរង និងពលអាវុធហត្ថទូទាំងប្រទេស ដែលបានពលី-មរណ: ឯកឧត្ដម នាយឧត្ដមសេនីយ៍ តែងតែ ឧបត្ថម្ភ ជាថវិកាចំនួន០៥លានរៀល សំរាប់ការជួយរំលែកទុក្ខដល់គ្រួសារអាវុធហត្ថជានិច្ច។
ទាំងនេះសបញ្ជាក់អោយឃើញពី ទឹកចិត្តដ៏ថ្លៃថ្លា និងគិតគូរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ ដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ដែលនៅក្រោមឱវាទ មិនថាទាំងនៅមានជីវិត ឫក៏បានលាចាកលោកក៏ដោយ។
(អត្ថបទ ម៉ាន់ ដាវីត)