You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ឯក ថូ សេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារព័ត៌មាន និងសន្តិសុខ និងលោកវរសេនីយ៍ទោ ធៀម ភក្តី
ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារអប់រំស្តារនីតិសម្បទា បានបន្តធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន (ការជួញដូរ ការចែកចាយ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់) ដល់សិស្សានុសិស្សវិទ្យាល័យជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សចំនួន ១១៤០នាក់ ។
ក្នុងពិធីនោះដែរ លោកវរសេនីយ៍ឯក ថូ សេង បានសំណូមពរដល់លោកនាយក នាយករង និងលោកគ្រូ អ្នកគ្រូ ឲ្យជួយសហការផ្តល់ព័ត៌មាន ចំពោះសិស្សានុស្សណាដែលប្រើប្រាស់គ្រឿងញៀនសូមឲ្យរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថ ដែលនៅទីនោះជាបន្ទាន់ ដើម្បីឲ្យសមត្ថកិច្ចធ្វើប្រតិបត្តិការបង្រ្កាបឲ្យទាន់ពេលវេលាផងដែរ។


(អត្ថបទៈ ឡាក់ ភី)