You are currently viewing ករណីហិង្សា​ដោយចេតនា​រវាងជនជាតិវៀតណាម​និងវៀតណាមត្រូវបានកងរាជអាវុធហត្ថពោធិ៍សាត់ឃាត់ខ្លួនជនបង្ករ​

ករណីហិង្សា​ដោយចេតនា​រវាងជនជាតិវៀតណាម​និងវៀតណាមត្រូវបានកងរាជអាវុធហត្ថពោធិ៍សាត់ឃាត់ខ្លួនជនបង្ករ​

អហ.ពោធិ៍សាត់៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិទី5 ឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីហិង្សាដោយចេតនាមួយង្ករដោយជនសង្ស័យឈ្មោះវៀង ធីពេជ្រ ភេទស្រី អាយុ38ឆ្នាំ ជាជនជាតិវៀតណាមរស់នៅភូមិកើតហេតុខាងលើ បានប្រើដំបងឈើគប់ជនរងគ្រោះឈ្មោះ វៀង យ៉ាំងម៉ាន់ ភេទប្រុសអាយុ35ឆ្នាំ ជនជាតិវៀតណាមរបួសខ្នងដៃស្តាំ រស់នៅភូមិឃុំជាមួយគ្នា ។ ក្រោយហេតុការណ៍ហិង្សាដោយចេតនានេះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីព្យាបាល ។​ ដោយឡែក​ជនសង្ស័យវិញ ត្រូវបានកម្លាំងជំនាញខេត្ត​ឃាត់ខ្លួននៅស្នាក់ការ​កងរាជ​អាវុធហត្ថសន្តិសុខបេ05 ដើម្បីកសាងសំណុំរឿង​បញ្ចូនទៅកាន់សាលា​ដំបូងខេត្ត៕
74f5e8129d63fd2722df3e3ecad01ce2