You are currently viewing ឧត្តមសេនីយ៏ឯក សេង សុង ដឹកនាំក្រុមការងារសារពើភ័ណ្ឌ អញ្ជើញមកពិនិត្យ ស្នាក់ការសន្តិសុខ៤០៣ និងស្នាក់ការសន្តិសុខ គីរីរម្យ

ឧត្តមសេនីយ៏ឯក សេង សុង ដឹកនាំក្រុមការងារសារពើភ័ណ្ឌ អញ្ជើញមកពិនិត្យ ស្នាក់ការសន្តិសុខ៤០៣ និងស្នាក់ការសន្តិសុខ គីរីរម្យ

កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រធានគណៈកម្មការសារពើភ័ណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៏ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
ជាប្រធានអនុគណៈកម្មការសារពើភ័ណ្ឌខេត្តកំពង់ស្ពឺ រួមទាំងប្រតិភូអមដំណើរជាច្រើនរូប បានអញ្ជើញចុៈត្រួតពិនិត្យចំនួន២ ទីតាំង សំដៅលើស្នាក់ការសន្តិសុខ ៤០៣ និងស្នាក់ការសន្តិសុខ គីរីរម្យ ។

ក្នុងឪកាសនោៈដែរ គណៈកម្មការសារពើរភ័ណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានអញ្ជើញមកត្រួតពិនិត្យនៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តបតាមការស្នើសុំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន ក្នុងការងារកសាង ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ឲ្យត្រូវតាមបទដ្ឋាន របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។


(អត្ថបទ សំនៀង)