កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៧ និង០០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០២លើក រួមមាននៅចំណុចបឹងសួង – បឹងរៀល -បឹងផ្សោត ស្ថិតក្នុងភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគីរី និងចំណុចភូមិខ្នង ឃុំផ្លូវទូក និងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងស្បៃមុង ប្រវែង ៦០០ម៉ែត្រ
០២. លូរបាំងស្បៃមុង ចំនួន ២០មាត់លូ
០៣. របាំងសាច់អួន ១៣០០ម៉ែត្រ
០៤. លបលូ សាច់អួន ២៥មាត់លូន
០៥. បង្គោល ចំនួន ១៣០០ដើម
០៦. កូនត្រីចំរុះ ចំនួន ៦៥គីឡូក្រាម។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
(អត្ថបទ ម៉ាន់ ដាវីត)