You are currently viewing លោកវរសេនីយ៍ត្រីម្នាក់បាញ់បោះដោយសេរីត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួន​

លោកវរសេនីយ៍ត្រីម្នាក់បាញ់បោះដោយសេរីត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅធ្វើការឃាត់ខ្លួន​

អហ.ណ្ឌព្រែកព្នៅ៖ នៅចំណុច​ផ្លូវបេតុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កម្លាំងជំនាញ​បានឃាត់ខ្លួន​បុរសម្នាក់លើករណីបាញ់បោះដោយសេរី ដោយករណីឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ។​

ជនសង្ស័យដែលបង្ករ​អសន្តិសុខដល់សង្គម ដោយធ្វើការបាញ់បោះដោយសេរីនេះមានឈ្មោះ ហេង.ប៊ុនឈីន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរយោធា មានឋានៈវរសេនីយ៍ត្រី ។​
មុនកើតហេតុ​ជនសង្ស័យរូបនេះបានផឹកស៊ីជាមួយបក្ខពួកពី៣ទៅ៤នាក់តាំងពីព្រឹក រហូតដល់ម៉ោង៥និង៣០នាទីក៏ស្រវឹង ដោយ​ឃើញ​

មេឃភ្លៀងក៍យកអាវុធខ្លី ម៉ាក k45លេខ5121 បាញ់ឡើងលើ​ចំនួន​៤គ្រាប់ដើម្បីបង្អួតបក្ខពួក ។

ក្រោយពីការបាញ់សម្ញែងបក្ខពួកនោះ កំលំាងអាវុធហត្ថខណ្ឌកំពុងល្បាតក៍ទៅដល់ហើយក៍សួរនាំជននេះ តែជនសង្ស័យបានឆ្លើយតបវិញថា គាត់បាញ់លេងខុសអី និងបានបន្ថែមទៀតថា ជានិច្ចជាកាលអោយគាត់ស្រវឹងគាត់បាញ់លេងរហូត ។

តែទោះជាយ៉ាងនេះក្តី​សមត្ថកិច្ចជំនាញបាន​ធ្វើការ​ឃាត់ខ្លួន ដោយចាប់ដកវត្ថុតាងរួមមាន អាវុធខ្លី១ដើមម៉ាក k45លេខ5121បង់1,គ្រាប់4គ្រាប់ អត្តសញ្ញណបណ្ណ័យោធា១សន្លឹក បណ្ណ័ប្រើប្រាស់១សន្លឹក លិខិតបញ្ជាបេសកម្ម១សន្លឹកផុតកំណត់ថ្ងែទី26/09/2025 ។​
បច្ចុប្បន្នជនបង្កររូបនេះ ត្រូវបានកម្លាំងជំនាញ​កសាងសំណុំរឿង​បញ្ចូនទៅកាន់ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមនីតិវិធី​៕
d4ac5ce359d4e916a00f0178ff0c2d1b

a2b7eddad70674e2412bc5326fd9140b