ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង ១៥ និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារទីរួមស្រុក ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ភិន ណាឡែន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
០១. ម៉ាស៊ីនគិតលេខ ចំនួន០១គ្រឿង
០២. បុិច ចំនួន០៨ដើម
០៣. បន្ទាត់ ចំនួន០១
០៤. ទូរស័ព្ទ ចំនួន០១គ
០៥. កន្រ្តៃ ចំនួន0៣
០៦. កាតទូរសព្ទ៍ metfone ចំនួន៥៦សន្លឹក ស្មើ ៥៦$
០៧. ក្រដាស់កាប៉ោន ចំនួន១០សន្លឹក
០៨. លុយខ្មែរ ចំនួន៣២៤៥០០រៀល និងដុល្លា ចំនួន២$
០៩. សៀវភៅកត់កន្ទុយលេខ០១
១០. ប្រដាបកិប០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)