You are currently viewing ការកសាងអង្គភាព គឺជាចំណុចសំខាន់ បញ្ជាក់ពីភាពរីកចំរើន

ការកសាងអង្គភាព គឺជាចំណុចសំខាន់ បញ្ជាក់ពីភាពរីកចំរើន

សៀមរាបៈ ដោយអនុវត្តន៍តាមអនុសាសន៍ណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការកសាងអង្គភាព និងសាងសង់ជំរុំជំរក ក្នុងការស្នាក់នៅ របស់ នាយ នាយរងកងរាជអាវុធហត្ថ អោយបានគ្រប់គ្រាន់ ជាក់ស្តែង
នៅវេលាម៉ោង០៩ និង០០ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុហត្ថស្រុកបាគង បានធ្វើការរៀបចំទីតាំង ដើម្បីសាងសង់អាគារស្នាក់នៅបន្ថែម សម្រាប់ នាយ នាយរង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាគង ក្នុងការស្នាក់នៅអោយបានងាយស្រួល។


(អត្ថបទៈ ម៉ាន់ ដាវីត)