You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគិរីវង់ បង្ក្រាបករណីដាំដើមកញ្ឆា ចំនួន៨១ទីតាំង

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគិរីវង់ បង្ក្រាបករណីដាំដើមកញ្ឆា ចំនួន៨១ទីតាំង

តាកែវៈ នៅវេលាម៉ោង០៧ និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគិរីវង់ សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីដាំដើមកញ្ឆា ចំនួន៨១ទីតាំង ស្ថិតនៅចំណុចភូមិជ្រោយ ,ភូមិព្រៃធំ ,ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងចំនួនរួមមាន ដើមកញ្ឆា ចំនួន២៣៤៣៩ដើម។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោល។


(អត្ថបទ ម៉ាន់ ដាវីត)