កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង២០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០២លើក ស្ថិតនៅចំណុចមាត់ទន្លេឬស្សីដង្កួច មាត់ទន្លេកោះធំ ស្ថិតក្នុងឃុំជលសា និងឃុំព្រៃគ្រី ស្រុកជលគីរី និងចំណុចភូមិកំពង់អួរ និងភូមិសេះស្លាប់ ឃុំខុនរ៉ង ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អ៊ួន ចំនួន ១១០០ម៉ែត្រ
០២. លបលូសាច់អ៊ួន ចំនួន ១១មាត់លូ
០៣. របាំងស្បៃមុង ចំនួន ៤៧០ម៉ែត្រ
០៤. លូស្បៃមុង ចំនួន ១៨មាត់លូ
០៥. បង្គោល ចំនួន ២១៥០ដើម
០៦. កូនត្រីចំរុះ ចំនួន៤០គីឡូ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)