You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមបូក សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមបូក សហការបង្ក្រាបបទល្មើសព្រៃឈើ

ស្ទឹងត្រែងៈ នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមបូក សហការជាមួយកម្លាំងកម្រុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកសៀមបូក បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ចំនួន០២គ្រឿង
០២. ឈើសសរ និង ក្តារ ពេញរថយន្ត (មិនទាន់វាស់វែង) ។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកម្ចាស់រថយន្តត្រូវបានអោយធ្វើកិច្ចសន្យាឈប់ដឹក និងអោយត្រលប់ទៅលំនៅដ្ឋានវិញ។


(អត្ថបទ ម៉ាន់ ដាវីត)