សៀមរាបៈ នៅវេលាម៉ោង១៦ និង៣០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមន្ទីរសម្ភារៈបច្ចេកទេស ដឹកនាំដោយលោកវរសេនីយ៍ទោ វូ សុភេន ប្រធានមន្ទីរសម្ភារៈបច្ចេកទេស តំណាងដ៏ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បាននាំយកថវិកាចំនួន ៨០០,០០០រៀល
និងគ្រឿងបរិភោគមួយចំនួន ទៅសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ឌិន ហាត ដែលបានកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
(អត្ថបទៈ ស៊ូ កញ្ញារ័ត្ន)