អហ.សីហនុ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១១និង០០នាទីព្រឹកមិញនេះដែរ នៅឈាបនដ្ឋានវត្តក្រោម ឯកឧត្តម ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានជួយឧបត្ថម្ភក្តាមឈូស០១ និង ទឹកប្រាក់ចំនួន200 000រៀលដល់សពឈ្មោះ ឡុង រី ភេទប្រុស អាយុ41ឆ្នាំ ខ្មែរឥស្លាម ។
បើតាមសេចក្តីរាយការណ៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ខ្មែរឥស្លាម ដែលស្លាប់នោះមានឈ្មោះ ឡុង រី មុខរបរជាអ្នកនេសាទ ស្នាក់នៅលើទូក ស្លាប់ដោយសារតែស្រវឹងស្រារួចធ្លាក់ពីលើទូក លង់ទឹកស្លាប់តែម្តង កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ ។
ដោយសារតែសាកសពគ្មានឪពុកម្តាយ មានតែឪពុកមាជួបការលំបាក និងក្រីក្រ ទើបឯកឧត្តម ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានចូលរួមឧត្តម្ភទឹកប្រាក់ និងក្តាមឈូសដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕