You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី នាំយកថវិការបស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅជូនលោក ម៉ុង កាណែត សហការី ថតរូប

ឧត្តមសេនីយ៍ត្រី អេង ហ៊ី នាំយកថវិការបស់ នាយឧត្តមសេនីយ៍ សៅ សុខា ទៅជូនលោក ម៉ុង កាណែត សហការី ថតរូប

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ លោក ម៉ុង កាណែត
សហការី ថតរូប កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ និងបាននាំយកគ្រឿងបរិភោគ មួយចំនួន រួមមាន អង្ករចំនួន០២បេ, ទឹកដោះគោឆៅចំនួន០២យួរ, មីចំនួន០១កេស និងថវិកាចំនួន ១៤៤០០០០រៀល (មួយលានបួនសែនបួនម៉ឺនរៀល)។

ក្នុងនោះ ថវិកា ចំនួន០១លានរៀល គឺជាថវិកាផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែល ឯកឧត្តម តែងតែជួយ ដល់មន្ត្រីកងរាជអាវុធហត្ថគ្រប់រូប ពេលដែលកំពុងសម្រាកព្យាបាលជំងឺ។

ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ និងក្តីអាណិតអាសូរ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់មន្ត្រីកងរាជអាវុធហត្ថគ្រប់រូប ដែលនៅក្រោមឱវាទ។


(អត្ថបទៈ ម៉ាន់ ដាវីត)