You are currently viewing កម្លាំងស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថ ៤០១ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

កម្លាំងស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថ ៤០១ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

ព្រះសីហនុៈ នៅវេលាម៉ោងប្រមាណ១៤ និង៣០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តVIGO ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខប្រទេសថៃ ៣២២៨ បើកបរដោយឈ្មោះ លីហេនណល វិកមែនព្រិក អាយុ៧៦ឆ្នាំ ជនជាតិអាឡឺមង់ និងឈ្មោះ ហ៊ូ បឺតភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិអាឡឺម៉ង់ ក្នុងទិសដៅបញ្ច្រាសគ្នា និង រថយន្តធំម៉ាក FUSO ពាក់ស្លាកលេខ ព្រះសីហនុ ៣A-៣៦៩៦ ក្បាល និងសណ្តោងរម៉ក លេខ ព្រះសីហនុ ៤A-២១១១ បណ្តាលអោយរងរបួសជាទម្ងន់។

ក្នុងហេតុការនោះផងដែរ ត្រូវបានកម្លាំងស្នាក់ការសន្តិសុខ កងរាជអាវុធហត្ថ ៤០១ បានជួយដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅគ្លីនិកឯកជនវាលរេញ ចំណែករថយន្ត ត្រូវបានប្រគល់ ជូនទៅកម្លាំងនគរបាល ស្រុកព្រៃនប់ ដើម្បីចាត់ការបន្ត។

ទាំងនេះ សបញ្ជាក់អោយឃើញថា កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់ពូជសាសន៍ និងតែងតែជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ រាល់ពេលដែលបងប្អូនជួបនូវទុក្ខលំបាកណាមួយដែលកើតឡើងជាយថាហេតុ។


(អត្ថបទៈ ម៉ាន់ ដាវីត)