តាកែវៈ ជនសង្ស័យចំនួន០៥នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ ។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. សេង រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គគគី ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
០២. ព្រំ វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គមឿង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
០៣. ស៊ូ សារ៉ែន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
០៤. ទី អៀក ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គរមឿង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
០៥. ម៉ាក សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិណងស្រាយ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
០១. រថយន្ត ចំនួន០២គ្រឿង
០២. ចានអាប៉ោង ចំនួន០១
០៣. ស៊ុមដែកក្រុងមាន់ ចំនួន០៤
០៤. ស៊ុមប្ញស្សី ចំនួន០១
០៥. ស្បៃមុងព័ទ្ធសង្វៀនប្រវែង 30ម៉ែត្រ
០៦. មាន់ ចំនួន០១ក្បាល
០៧. ខ្នាយដែក ចំនួន០៥
០៨. ស្បែកជើង ចំនួន០២គូរ និងកៅអីជ័រ ចំនួន០៤។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)