You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការផ្សព្វផ្សាយ នូវយុទ្ធសាស្ត្រ ផែនការ សកម្មភាពទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានធ្វើការផ្សព្វផ្សាយ នូវយុទ្ធសាស្ត្រ ផែនការ សកម្មភាពទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ

ក្រចេះៈ ដោយយោងទៅតាមសេចក្ដីសម្រេចលេខៈ ១២៧ សសរ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ របស់ រាជរដ្ឋាភិបាល ស្ដីពី ការបង្កើតគណៈកម្មការ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅវេលាម៉ោង១៤ និង១៥ នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ
បានធ្វើការផ្សព្វផ្សាយ នូវយុទ្ធសាស្ត្រ ផែនការ សកម្មភាពទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធាន ការិយាល័យ មេបញ្ជាការមូលដ្ធាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយ នាយរង អាវុធហត្ថខេត្ត សរុបចំនួន ៦៨ នាក់ ។


(អត្ថបទ ស្រ៊ុន សោភ័ណ្ឌ)