You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ សហការ បង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រគរ សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកក្រគរ បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. ក្បាលច្បរ ចំនួន ០៦ គ្រឿង
០២. លូកងសាច់អួន ចំនួន ០៣ មាត់
០៣. របាំងសាច់អួន ប្រវែង ២១៦០ ម៉ែត្រ
០៤. បង្គោលចំរ៉ឹង ចំនួន ១០៦០ ដើម
០៥. កូនត្រីចំរុះ ចំនួន១៦៣គីឡូ។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។


(អត្ថបទ ម៉ាន់ ដាវីត)