រតនគិរីៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិសំ ឃុំយ៉ាទុង ស្រុអូយាដាវ ខេត្តរតនគិរី។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ហុីហ្វា កែឆ្នៃ ចំនួន០១គ្រឿង
០២. ឈើប្រភេទធ្នង់ចំនួន០៩ដុំ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)