ឧត្តរមានជ័យៈ យោងតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ ទៅលើការងារសង្គម ក្រៅពីការងារស្នូល
បង្ក្រាប បង្ការ និងសង្គ្រោះ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ជាក់ស្តែង នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរង
កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បាននាំយកថវិកា និងសម្ភារ:មួយចំនួនប្រគល់ជូន គ្រួសារទីទាល់ក្រ ចំនួន០១គ្រួសារ ឈ្មោះ រឿន ហាត ភេទប្រុស អាយុ៤០ឆ្នាំ ពិការជើងម្ខាងរស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលសម្ភារៈទាំងនោះរួមមានៈ
០១. អង្ក ចំនួន០២ការ៉ុង
០២. មី ០១កេះ
០៣. ត្រី ខ ០១យួរ
០៤. ទឹកត្រី ០១យួរ
០៥. ទឹកសុីអុីវ ០១យួរ
០៦. ទឹកសុទ្ធ០១យួរ និងថវិកា ចំនួន ១០០.០០០ ៛ (ដប់មុឺនរៀល)៕
(អត្ថបទៈ ម៉ាង សាម៉ន)