You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខែកុម្ភះ ទិសដៅខែមិនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ និងមេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំចល័ត លេខ ១៧ ចំនួន១១២នាក់។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី បានផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការបែងចែក ភារ:កិច្ច ជួយមេបញ្ជាការតាមផែន ការងារជំនាញនីមួយៗ ,ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន, ផែនការ ទប់ស្កាត់ និងបង្ក្រាប បទល្មើស ធនធានធម្មជាតិផងដែរ។

ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍បន្ថែមទៀតថា គ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខទាំងអស់ ត្រូវមានស្មារតីខ្ពស់រាល់កិច្ចការ ការពារប្រតិភូថ្នាក់ជាតិ អន្តរជាតិ និងការរក្សាសន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណ:ឲ្យបានល្អប្រសើរ។


(អត្ថបទៈ ម៉ាន់ ដាវីត)