ស្ទឹងត្រែងៈ នៅវេលាម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមបូក សហការជាមួយកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកសៀមបូក បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ម៉ាកសុាំយ៉ុង ចំនួន០១គ្រឿង
០២. ឈើីក្តាត្រាចចំនួន៦១សន្លឹក ស្មើ០.៧៣២ម៉ែត្រគូប។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)