ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាកងរាជអាវុធហត្ថកំបូល បានធ្វើការប្រលងបញ្ចប់ សំរាប់ សិក្ខាកាម មន្រ្តីនគរបាលយុតិ្តធម៏ជំនាន់ទី២២ លើវិញ្ញាសារ នីតិវិធីព្រហ្មទណ្ឌបារាំង។
ការប្រឡងនេះ គឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឈួន ចន្ថា អគ្គព្រះរាជ្ញារង មហាអយ្យការ អមតុលាការកំពូល
និងលោក ចន្ទ័ តារារស្មី ព្រះរាជ្ញា តុលាការកំពូល ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាកររង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារផែនកសាងកម្លាំង ព្រមទាំង ឧត្តមសេនីយ៍ វរសេនីយ៍ ជាច្រើនរូប អញ្ជើញចូលរួម ត្រួតពិនិត្យការប្រឡងសមត្ថភាព សិក្ខាកាមកងរាជអាវុធហត្ថ ថ្នាក់មន្រ្តីនគរបាលយុតិ្តធម៌ ជំនាន់ទី២២ លើវិញ្ញាសារ នីតិ វិធីព្រហ្មទណ្ឌ ដែលមានរយៈពេល៣ម៉ោង។
ឯកឧត្តម ឈួន ចន្ថា អគ្គព្រះរាជ្ញារង មហាអយ្យការ អមតុលាការកំពូល បានមានប្រសាសន៍ថា អស់លោកត្រូវបញ្ចេញឲ្យពីសមត្ថភាពចំណេះដឹង ដែលបានរៀនសូត្រកន្លងមកនេះ មិនត្រូវធ្វើខុសពីលក្ខន្តិកៈប្រឡងឡើយ បើមិនដូច្នេះទេ អស់លោកត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាកររង បានបន្ថែមថា ការប្រឡងនេះអនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្ុងការធ្វើកំណែទម្រង់របស់កងរាជអាវុធហត្ថ ពិសេសក្នុងវិស័យកសាងធនធានមនុស្សនៃកងរាជអាវុធហត្ថឲ្យមានជំនាញពិតប្រាកដ ធ្វើឲ្យសង្គមជាតិមានសុខដុមរមនា ពង្រឹងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។