You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្នុងរយៈពេលពេញ១ឆ្នាំ និងរៀបចំផែនការដាក់ចេញទិសដៅកិច្ចការងារបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការស្រុក ក្រុង ស្នាក់ការសន្តិសុខ និងមេបញ្ជាការ កងអនុសេនាធំចល័តលេខ៦ ប្រចាំការនៅខេត្តត្បូងឃ្មុំ
សរុបចំនួន៤៥នាក់។

ក្នុងពិធីនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការ បានធ្វើការផ្សព្វផ្សាយនូវទិសដៅការងារទាំង ២៤ចំណុច សម្រាប់ឆ្នាំ២០១៧ របស់កងរាជអាវុធហត្ថ ព្រមទាំងអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការជម្រុញអោយគ្រប់បណ្តារអង្គភាពចំណុះ ត្រូវមានសាមគ្គី ឯកភាព មានកិច្ចសហប្រតិបត្តិការ មានទំនាក់ទំនងល្អជាមួយសាធារណជន និងមានវិន័យ ទន្ទឹមនឹងនោះ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់ឋានានុក្រម ត្រូវតែក្តាប់ជាប់នូវតួនាទី ភារកិច្ច និងមានឆន្ទៈ ស្មារតីទទួលខុសត្រូវខ្ពស់់ក្នុងការបំពេញការងារ ធានាអោយបានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀរយក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕


(អត្ថបទ អ៊ាង ភារះ)