You are currently viewing ចូលរួមបង្ក្រាបគ្រឿងញៀនឲ្យបាន ដើម្បីការពារធនធានមនុស្ស និងកូនចៅយើងជំនាន់ក្រោយ

ចូលរួមបង្ក្រាបគ្រឿងញៀនឲ្យបាន ដើម្បីការពារធនធានមនុស្ស និងកូនចៅយើងជំនាន់ក្រោយ

កំពង់ស្ពឺៈ ការលើកឡើងដោយសង្កត់ធ្ងន់បែបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា និងសភាពការណ៏ថ្មីៗនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានវត្តមាននាយទាហាន នាយទាហានរងចំណុៈបញ្ជាការដ្ឋាន កងរាជអាវុធហត្ថទូទាំងខេត្តមានវត្តមានចូលរួម ។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ថ្ងៃនេៈខ្ញុំសុំដាស់តឿនជាថ្មីចំពោៈការបង្ក្រាបគ្រឿង ត្រូវធ្វើដោយយកចិត្តដាក់តាមដានគ្រប់ចលនាការប្រើប្រាស់គ្រឿងញៀន ការចែកចាយគ្រឿងញៀននៅតាមមូលដ្ឋានដើម្បីបង្ក្រាបអប់រំឲ្យខានតែបាន ។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន បានបន្តទៀតថា ទន្ទឹមគ្នានោៈដែរ ការតាមដានការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ការពារឲ្យគង់វង្ស នៅវិស័យព្រៃឈើ សត្វព្រៃឈើ សម្បត្តិរ៉ែធម្មជាតិ ក្នុងនោៈការពារការវិនិយោគ និងអាជីកម្មស្របច្បាប់ ។

ក្នុងកម្លាំងអាវុធហត្ថតាមបណ្តាក្រុង ស្រុក ស្នាក់ការសន្តិសុខ ត្រូវបន្តត្រួតពិនិត្យរាល់សកម្មភាពកាប់ឈើ ចាប់សត្វព្រៃ ជីកគាស់រ៉ែខុសច្បាប់ និងត្រូវយកមកអប់រំជាក់ស្តែង និងត្រូវបន្តសហការល្អជាមួយជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីរ៉ែ ដោយមានកម្កាំងគាំទ្រពីនគរបាលជាតិ កងទ័ព ។

ក្តាប់ឲ្យបានរោងសិប្បកម្មកែឆ្នៃ ដេប៉ូ ឃ្លាំង កន្លែងស្តុកសន្និធិឈើ កន្លែងធ្វើអាជីវកម្មពាក់ពន្ធ័បទល្មើសខាងលើដែលមិនស្របច្បាប់ និង ត្រូវផ្តល់ការអប់រំជាប្រចាំដល់ពលរដ្ឋ ឲ្យស្គាល់ពីតម្លៃបរិស្ថាន ព្រៃឈើ រ៉ែ ឲ្យពួកគាត់ជ្រួតជ្រាបអំពីច្បាប់នានាដែលនិងមានទោសបែបណាក្នុងរឿងប្រព្រឹត្តផ្ទុយនិងច្បាប់ផងដែរ។


(អត្ថបទ សំនៀង)