You are currently viewing មន្ត្រីនគរបាលយុត្តិធម៍ ចូលរួមជួបពិភាក្សារកការពិតជាច្រើនក្នុងពេលចុះបំពេញភារកិច្ច និងអនុវត្តច្បាប់

មន្ត្រីនគរបាលយុត្តិធម៍ ចូលរួមជួបពិភាក្សារកការពិតជាច្រើនក្នុងពេលចុះបំពេញភារកិច្ច និងអនុវត្តច្បាប់

កំពង់ស្ពឺៈ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកកិច្ចពិភាក្សាជំនួបគ្នារវាងមន្ត្រីនគរបាលយុត្តិធម៏ មកពីអង្គភាពកងរាជអាវុធហត្ថ និងមន្ត្រីប៉ូលីសស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្រោមកិច្ចសម្របសម្រួលដោយ អង្គការស្ពានយុត្តិធម៏អន្តរជាតិ ដែលមានវត្តលោក ហ៊ាន រិទ្ធ
អគ្គព្រៈរាជអាជ្ញារងអមសាលាឧទ្ធរណ៏ លោក កែវ សុធា ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្ត រួមទាំង មេបញ្ជាការ ស្នងការ កងកម្លាំងមកពីបណ្តាក្រុង ស្រុក ទូទាំងខេត្តផងដែរ ។

គោលបំណងនៃជំនួបនេះត្រូវបានអង្គពិធីលើកឡើងថា ដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យនាៗ រាល់ការចុះបង្ក្រាបបទល្មើសទាំងឡាយ ដែលពលរដ្ឋតែងតែនិយាយថា បាត់សម្ភារៈ ការធ្វើរបាយណ៏មិនគ្រប់ របស់ថ្មីក្លាយជារបស់ចាស់ ធ្វើនិតិវិធីមិនត្រឹមត្រូវតាមផ្លូវច្បាប់ ។ល។

ដូច្នេះដើម្បីជម្រៈនៅមន្ទិលទាំងនេះដើម្បីលើកឡើងរវាង មន្ត្រីនគរបាលយុត្តិ និងស្ថាបន័តុលាការពេលនេះត្រូវធ្វើឡើងដោយមិនសាចទឹកដាក់គ្នាទេ គឺរកវិធីដើម្បីស្របតាមច្បាប់ ស្របគោលបំណងបងប្អូនប្រជាពលរដ្ឋ។


(អត្ថបទ សំនៀង)