You are currently viewing វរៈសេនីយ៍ឯក ស៊ុន សម្បត្តិ តំណង​ឲ្យឯកឧត្ដម ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឱវាទនាំយក​ចង្ហាន់ ទេយ្យទាន និង​ថវិកា​មួយចំនួនជូនដល់វត្តពីរក្នុងបិណ្ឌ១​

វរៈសេនីយ៍ឯក ស៊ុន សម្បត្តិ តំណង​ឲ្យឯកឧត្ដម ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឱវាទនាំយក​ចង្ហាន់ ទេយ្យទាន និង​ថវិកា​មួយចំនួនជូនដល់វត្តពីរក្នុងបិណ្ឌ១​

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ចូលមកដល់គឺជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី​១ ដែលប្រជាពលរដ្ឋ​ខ្មែរ អ្នក​កាន់​ព្រះពុទ្ធសាសនា អញ្ជើញ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៅ​តាម​ទី​អារាម​នានា​រៀងៗ​ខ្លួន។ដោយឡែក​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​ នេះផងដែរលោកវរៈសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតំណាងឲ្យ ឯកឧត្ដម ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ បាន​នាំ​យក​ចង្ហាន់ ទេយ្យទាន និង​ថវិកា​មួយចំនួនដូចជាអង្ករ ៣ការុង ទឹកសុទ្ធ១០កេះ ទឹកផ្លែឈើ៥កេះ ថវិការ៣លាន៥សែននិង៣ម៉ឺនរៀលសំរាប់តាជីនិងដូនជី១២៥នាក់១នាក់៤ពាន់រៀលសំរាប់វត្តស្រះរាំងនិងវត្តដងរុណមានអង្ករ៣បេទឹកបរិសុទ្ធ៩កេះ ទឹកផ្លែឈើ៥កេះនិងបច្ច័យ២លាន៤សែននិង៤ម៉ឺនរៀល អញ្ជើញ​ទៅ​ចូលរួម​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី​១ នៅ​វត្តស្រះរាំងនិងវត្តដងរុណ ក្នុងឃុំស្រះរាំង ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនេះ។លោក ស៊ុន សម្បត្តិ បាននិយាយថាគ្រឿងឧបភោគបរិភោគនិងបច្ច័យទាំងអស់នោះដើម្បី​យកទៅដាក់​បាត្រ​ប្រគេន​ព្រះសង្ឃ បង្សុកូលសមាទានសីល ឧទ្ទិស​កុសលផល​បុណ្យ​ទៅដល់​ឪពុក ម្តាយ ជីដូន​ជីតា សាច់ញាតិ​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ សូម​ឲ្យ​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​កូនចៅ​នៅ​ខាងក្រោយ​ឲ្យបានជួប​តែ​និងសេចក្តី​សុខ​អាយុ​យឺន​យូរ រកស៊ី​មានបាន និង​រីកចម្រើន​គ្រប់​ភារកិច្ច។លោកបានបន្តទៀតថាពិធីបុណ្យ​កាន់បិណ្ឌ​នេះ មាន​រយៈពេល ១៤​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨ ខែកញ្ញា​នេះ រហូតដល់​ថ្ងៃ​១៤​រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ហើយ​នៅ​ថ្ងៃទី​១២​តុលា ត្រូវ​នឹង​ថ្ងៃ​១៥​រោច ខែភទ្របទ គឺជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ។ជា​រៀងរាល់​ពេលព្រឹក ពុទ្ធបរិស័ទ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា តែង​បាន​យក​ចង្ហាន់ ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ បញ្ជូន​ទៅ​ញាតិសន្តាន ដែល​ចែក​ឋាន​ទៅ។នៅ​រៀងរាល់​ល្ងាច ក្នុងអំឡុងពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ពុទ្ធបរិស័ទ បាន​នាំ​គ្នា​ទៅ​វត្ត​ស្តាប់​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត និង​ទេសនា។ នៅពេល​ព្រលឹម​ស្រាងៗ​គ្រប់​វត្ត​អារាម ព្រះសង្ឃ​សូត្រ​បរាភវ​សូត្រ និង​សូត្រធម៌​។ មាន​កន្លែង​ខ្លះ ពុទ្ធបរិស័ទ​ក្រោក​ពី​ព្រលឹម​ទៅ​បោះ​បាយបិណ្ឌ​ទៅតាម​ទនៀមទម្លាប់​ប្រពៃណី​ខ្មែរ នៅ​តាម​ខឿន​ព្រះវិហារ ដោយ​គេ​យល់ថា ពួក​ប្រេត​តែងតែ​មក​ពេល​ងងឹត រក​ចំណី​បរិភោគក្នុងថ្ងៃបុណ្តភ្ជុំបិណ្យនេះ៕

c97736e1598d0b553bd00c5a7c9ae9b5 5574cae1f52c9eb242f83bd51547e827 545fa6a9970d7f57a5b7b37c664f26c1 5b30ab9ebe2926b959bbda44a492c812