ភ្នំពេញ៖ នៅវេលាម៉ោង២០ និង៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ កម្ពុជាក្រោម មានប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច ជាច្រើនបានឈរឡោមព័ន្ធនៅក្រុមហ៊ុន ស្រីរត្ន័ ទេសចរណ៏អន្តរជាតិ ដែលមានទីតាំងផ្ទះ លេខ១៨៧E0
ផ្លូវ១២៨ ក្រុម៥៤ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា ខណះមានអតិថិជនប្រហែល២០នាក់ បានទិញសំបុត្រយន្តហោះសរុបទឹកប្រាក់ទាំងអស់ជាង ២ម៉ឺនដុល្លា ពីក្រុមហ៊ុន ស្រីរត័្ន ទេសចរណ៏អន្តរជាតិ ដើម្បីទៅទេសចរណ៏នៅក្រៅប្រទេស លុះពេលទៅដល់ព្រលានយន្តហោះ គេថា សំបុត្រយន្តហោះនោះមិនត្រឹមត្រូវ ក៏នាំគ្នាមកប្រមូលផ្តុំនៅមុខក្រុមហ៊ុន តវ៉ាអោយក្រុមហ៊ុនទទួលខុសត្រូវចំពោះរឿងនេះ។
ភ្លាមៗនោះមានកម្លាំង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម្នាក់ឈ្មោះ រស់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនាយកក្រុមហ៊ុន ជនជាតិខ្មែរ មានទីលំនៅផ្ទះ លេខ៦២.៦៤E0 ផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ និងខណ្ឌ៧មករា យកមកទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរបន្ត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងស្ថិតនៅក្រោមការសាកសួរចម្លើយ។
(អត្ថបទៈ ម៉ាន់ ដាវីត)