ព្រះសីហនុៈ នៅវេលាម៉ោង០៧ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ឯក កែវ សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលការងារយុត្តិធម៍ បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន (ការជួញដូរ ការចែកចាយ
ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់) ដល់សិស្សានុសិស្សវិទ្យាល័យក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សសរុបចំនួន ៦១០នាក់ ក្នុងនោះមានស្រី៣៣៥នាក់ ។
ក្នុងពិធីនោះដែរ លោកវរសេនីយ៍ឯក កែវ សុផល បានសំណូមពរដល់លោកនាយក នាយករង និងលោកគ្រូ អ្នកគ្រូ ឲ្យជួយសហការផ្តល់ព័ត៌មាន ចំពោះសិស្សានុស្សណាដែលប្រើប្រាស់គ្រឿងញៀនសូមឲ្យរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថ ដែលនៅទីនោះជាបន្ទាន់ ដើម្បីឲ្យសមត្ថកិច្ចធ្វើប្រតិបត្តិការបង្រ្កាបឲ្យទាន់ពេលវេលាផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)