You are currently viewing បុរសម្នាក់ ត្រូវបានជាប់ចោទពីបទជួញដូរនូវសារធាតុញៀន

បុរសម្នាក់ ត្រូវបានជាប់ចោទពីបទជួញដូរនូវសារធាតុញៀន

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៩ និង០០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិស្វាយចេក ឃ្មំ ថ្លាត ស្រុកអន្លង់វែង ជាប់ពាក់ព័ន្ធជាមួយករណីជួញដូរនូវសារធាតុញៀន។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកអន្លង់វែង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សុខ សំអន (ហៅប៉ូយ) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែល បានបន្ត ឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងតាមដីការបង្គាប់អោយចាប់ខ្លួនលេខ ០០២ /១៧ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ដោយលោក កុល កំពូល ចៅក្រមសេុីបសួរ សាលាដំបូង ខេត្តឧត្តរមានជ័យ ដែលចោទប្រកាន់ជនសង្ស័យខាងលើពីបទជួញដូរនូវសារធាតុញៀន។

ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)