កំពង់ធំៈ នៅវេលាម៉ោង០៩ និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ កម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចចុងព្រែកតាសោម ដែលស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។
នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. លបលូ ចំនួន០២
០២. របាំងសាច់អួន ប្រវែង ៤៥០ ម៉ែត្រ
០៣. បង្គោលចំរ៉ឹង ចំនួន ៧០ ដើម
០៤. កូនត្រីចំរុះ ចំនួន០៥គីឡូ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)