តាកែវៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ត្រី នាក់ វណ្ណី អនុប្រធានមន្ទីរភស្តុភា និងក្រុមការងារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី កៅ ភីរ៉ាដា នាយការិយាល័យ ផែនការមន្ទីរភស្តុភា
ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្សីក្រុងភ្នុំពេញ និងបាននាំយកគ្រឿងបរិភោគ មួយចំនួន រួមមាន ទឹកដោះគោឆៅចំនួន០៤ឡូ, ទឹកសុទ្ធចំនួន០២កេស, ទឹកផ្លែឈើ ចំនួន០១កេស និងថវិកាចំនួន ៥០០.០០០រៀល (ប្រាំសែនរៀល)។
(អត្ថបទៈ ម៉ាន់ ដាវីត)