You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ចេញធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ចេញធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន

កំពង់ចាមៈ ដោយមើលឃើញពីគុណតំលៃ និងផលវិជ្ជមានក្នុងការផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃគ្រឿងញៀន នៅវេលាម៉ោង០៧ និង៣០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម ទទួលការងារយុត្តិធម៍ បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន (ការជួញដូរ ការចែកចាយ
ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់) ដល់សិស្សានុសិស្ស ចំនួន០២វិទ្យាល័យ ក្នុងនោះរួមមាន វិទ្យាល័យអនុវិទ្យាល័យអាន់នៀក ម៉តិល ឥស្លាមីយ៉ះ ស្ថិតភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សសរុបចំនួន ៥៣០នាក់ ក្នុងនោះមានស្រី២៧៦នាក់
និងវិទ្យាល័យ បិះវណ្ណា ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេតកំពង់ចាម ដោយមាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួម សរុបចំនួន៧២នាក់ ក្នុងនោះមានស្រី៣២នាក់។


(អត្ថបទៈ ម៉ាន់ ដាវីត)