You are currently viewing ជនសង្ស័យ៣នាក់ប្រើប្រាស់ថ្នាំញៀនត្រូវបានកម្លាំងកងរាជ​អាវុធហត្ថច្បារអំពៅ​ធ្វើការឃាត់ខ្លួន​

ជនសង្ស័យ៣នាក់ប្រើប្រាស់ថ្នាំញៀនត្រូវបានកម្លាំងកងរាជ​អាវុធហត្ថច្បារអំពៅ​ធ្វើការឃាត់ខ្លួន​

អហ.ខណ្ឌច្បារអំពៅ៖ជនសង្ស័យចំនួន ៣​នាក់​ដែលចែកចាយថ្នាំញៀន ត្រូវបាន​កម្លាំងកងរាជ​អាវុធហត្ថខណ្ឌច្បារអំពៅ​ធ្វើការឃាត់ខ្លួន​ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិដើមចាន់ ង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជ​ធានីភ្នំពេញ​។​
បើតាមសេចក្តីរាយការណ៍របស់​កងកម្លាំងរាជ​អាវុធហត្ថខណ្ឌច្បារអំពៅបានប្រាប់មក​កាន់ទំព័រ grk.gov.kh ឲ្យដឹងថា៖ ជនសង្ស័យដែល​

ធ្វើការឃាត់ខ្លួន ១-ឈ្មោះ ផាន់ ណេត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ២- ឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ និង ៣-ឈ្មោះ យ៉ុង រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបរថយន្ត ទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។​
វត្ថុតាង​ដែលចាប់បាន ថ្នាំក្រាម​ពណ៌សថ្លាចំនួន១៨កញ្ចប់តូច ទូរស័ព្ទចំនួន២គ្រឿង ម៉ូតូចំនួន០១គ្រឿង(ម៉ាក់No za)ពណ៌ស ស្លាកលេខ ខ.ម 02 -3878 ។​

ក្រោយការឃាត់ខ្លួននិង​ចាប់វត្ថុតាង ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងកង​រាជអាវុធហត្ថខណ្ឌខាងលើ​កសាងសំណុំរឿង​ចាត់ការ​ទៅតាមនីតិវិធី៕
c4b4ee2b5a98c56e19d615f870f12f63

b975256c2c98782ef23e83c4f15b8169

4711f083142ef9a9dd16ee36e0421380