កែបៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ត្រី គឹម សេង អនុប្រធាន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកែប បានចេញធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន (ការជួញដូរ ការចែកចាយ
ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់) ដល់សិស្សានុសិស្ស វិទ្យាល័យ ប៊ុន រ៉ានីហ៊ុនសែន ចរិយាវង្ស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៩១៨នាក់ ក្នុងនោះមានស្រីចំនួន៤៦៣នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)