You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាមួយថ្នាំញៀនចំនួន១៧កញ្ចប់

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាមួយថ្នាំញៀនចំនួន១៧កញ្ចប់

តាកែវៈ នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិត្រពាំងភ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ខៀវ សុខា ភេទ ប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃរំដួល ឃំុបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
២. ភឿន ទូច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្បែង ឃំុបសេដ្នស្រុកបសេដ្ន ខេត្តកំពង់ស្ពឺ
៣. បាន់ នី ភេទប្រុស អាយុ២៧ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទួលខ្លង ឃំុអូរសារាយ
ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៧កញ្ចប់ ដែលមានទម្ងន់ ៤.៣៧ក្រាម
២. ទូរស័ព្ទ ចំនួន០៥គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)