ព្រះសីហនុ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦
ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ:១២៧ សសរ. មានតួនាទីនិងភារកិច្ចចុះទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដូចជា ការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញឈើខុសច្បាប់, ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់, ការកាប់រានទន្ទ្រានយកដីរដ្ឋ ព្រមទាំងរុករករ៉ែដោយខុសច្បាប់នៅទូទាំងប្រទេស។ ការកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់ គឺជាអំពើល្មើសដែលមានចែងក្នុងមាត្រា៩៧នៃច្បាប់ស្តីពីព្រៃឈើ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី៥ឆ្នាំ ទៅដល់១០ឆ្នាំ។
ដោយទទួលបានព័ត៌មាន និងសេចក្តីរាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រិី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ កម្លាំងចម្រុះនិងសមត្ថកិច្ចជំនាញ បាននិងកំពុងចុះទៅត្រួតពិនិត្យជាក់ស្តែងកន្លែងបទល្មើសនៅក្នុងភូមិសាស្ត្រកោះរ៉ុង ស្ថិតនៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ធម្មជាតិ មានចម្ងាយពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៣០គីឡូម៉ែត្រ។
កិច្ចប្រតិបត្តិការនេះដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការជាតិ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សមាជិកគណៈកម្មការជាតិ ព្រមទាំងនាយទាហាន នាយនគរបាលជាតិជាច្រើនរូបបានចូលរួមផងដែរ។
តាមសេចក្តីរាយការណ៍របស់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា សង្កាត់កោះរ៉ុងបែងចែកជា១៩ក្រុម មានចំនួន៥ភូមិ ប្រជាពលរដ្ឋរស់នៅ
អចិន្រ្ទៃយ៍ចំនួន៦៦៤គ្រួសារ ស្មើនឹង ២.៥៨៦នាក់ (ស្រី១.១៦៣នាក់) អាយុ១៨ឆ្នាំព្រំប្រទល់ខាងកើត ជាប់នឹងសមុទ្រសង្កាត់០៣ ក្រុងព្រះសីហនុ, ខាងជើងជាប់នឹងសមុទ្រស្រុកបុទុមសាគរ (កោះកុង), ខាងត្បូងទល់នឹងលំហរសមុទ្រ, ខាងលិចជាប់នឹងសមុទ្រស្រុកគីរីសាគរ (កោះកុង)។ប្រជាពលរដ្ឋមកស្នាក់នៅប្រកបអាជីវកម្ម
ផ្សេងៗ ប្រកបមុខរបរលើវិស័យទេសចរណ៍…។
(អត្ថបទៈឧ.អេង ហីុ)