ឧត្តរមានជ័យៈ ក្មេងទំនើងចំនួន០៤នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៤ និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដេីមជ្រៃ សង្កាត់អូរស្មាច់ ក្រុងរោង ខេត្តឧត្តរមានជ័យ ខណៈពួកគេកំពុងធ្វើការវាយតប់គ្នានៅតាមដងផ្លូវ។
បើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្មេងទំនើងទាំង០៤នាក់ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះៈ
០១. ប៊ូ ប៊ុនសាំងថង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដេីមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០២. ព្រាប វ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបបសិស្ស រស់នៅភូមិដេីមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០៣. គង់ សុឃាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដេីមជ្រៃ សង្កាត់អូរស្មាច់ ក្រុងរោង ខេត្តឧត្តរមានជ័យ
០៤. សាន់ វ៉ាន់ឌី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដេីមជ្រៃ សង្កាត់អូរស្មាច់ ក្រុងរោង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានធ្វើការអប់រំ និងអោយអាណាព្យាបាល មកធ្វើកិច្ចសន្យា រួចអោយត្រលប់ទៅលំនៅដ្ឋានវិញ៕
(អត្ថបទៈ ម៉ាន់ ដាវីត)