You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងទិសដៅបន្ត ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័ិយ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធសរុបចំនួន៥២នាក់។

លោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ បានឡើងអាន ការផ្សព្វផ្សាយនូវ សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ បង្រ្កាបបទល្មើសធនធានធម្មជាតិ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានមានប្រសាសន៍ លើកយកបទពិសោធន៍ និដាក់ទិសដៅក្នុងខែមិនា ឆ្នាំ២០១៧បន្ត រួមមានៈ
១. ស្តីអំពីតួនាទីនិងភារកិច្ចរបស់កងរាជអាវុធហត្ថ
២. ស្តីពីការងារ បង្ការ បង្ក្រាបរាល់បទល្មើសដែលកើតឡើង
៣. ការងារជួយសង្គ្រោះប្រជាពលរដ្ឋ
៤. ការងារការពារ ការឃោសនាបោះឆ្នោតក្រុមប្រិក្សាឃំុ សង្កាត់ អាណត្តិទី៤នៅពេលខាងមុខនេះ។

ក្នុងពិធីនេះដែរ ក៏មានការបំពាក់ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ទោ ជូនលោក នុត រ៉ានី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង។


(អត្ថបទ ម៉ាន់ ដាវីត)