ឧត្តរមានជ័យ : នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធី ប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ សរុបចំនួន ៣០នាក់ ។
ក្នុងពិធីនោះដែរលោក ឧត្តមសេនីយ៍ត្រី លី ឡាដា បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយ នាយរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការ និងត្រូវអនុវត្តន៍អោយបាននូវផែនការថ្នាក់លើប្រគល់ជូន និងចូលរួមទប់ស្កាត់ បង្ការ បង្រ្កាប់រាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ ។
(អត្ថបទៈ ម៉ាង សាម៉ន)