You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត​ន៍ តួនាទីភារកិច្ច​ និងការងារកងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត​ន៍ តួនាទីភារកិច្ច​ និងការងារកងរាជអាវុធហត្ថ

រាជធានីភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកោះអញ្ជើញមេបញ្ជាការរង ប្រធាន-អនុប្រធាន មន្ទីរ ការិយាល័យ មេបញ្ជាការវរសេនាតូច មេបញ្ជាការមូលដ្ឋាន អាវុធហត្ថ
ខណ្ឌទាំង១២ មកចូលរួមក្នុងកិច្ចប្រជុំនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យការងារ និងដាក់ចេញនូវផែនការចាំបាច់ដែលត្រូវអនុវត្តចំពោះមុខ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកឡើងបញ្ជាក់យ៉ាងច្បាស់លាស់ ចំពោះអស់លោក ជាមេបញ្ជាការ គ្រប់បណ្តាអង្គភាព ត្រូវយកអស់ស្មារតីប្រកបដោយឆន្ទៈទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ច ដោយសង្កត់ធ្ងន់លើការគ្រប់គ្រង ពង្រឹងវិន័យសណ្តាប់ធ្នាប់ក្នុងជួរកងកម្លាំង ធានាឆ្លើយតបបានគ្រប់ភារកិច្ចដែលបានប្រគល់ឲ្យនូវលទ្ធផលល្អប្រសើរ និងត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវបទល្មើស ចេញកម្លាំងល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋ ជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅកន្លែងកកស្ទះ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ។
ជាមួយគ្នានោះដែរ ឯកឧត្តម បានធ្វើការព្រមានធ្ងន់ៗ ទៅលើមេបញ្ជាការអង្គភាពដែលមិនយកចិត្តទុកដាក់ត្រួតពិនិត្យ តាមដានសកម្មភាពការងាររបស់សមាជិកក្រោមឱវាទ ធ្វេសប្រហែស បណ្តែតបណ្តោយឲ្យកើតមានឡើងនូវកំហុសឆ្គង ឬបាតុភាពអសកម្មផ្សេងៗដដែលៗ គឺមេបញ្ជាការសាម៉ីអង្គភាពនោះត្រូវតែទទួលវិន័យ ។


(អត្ថបទៈ GRPP)