You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបឧត្តមសេនីយ៍ទោ ង្វៀង ហ័ងធ្វី មេបញ្ជាការ យោធភូមិភាគទី៩

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលជួបឧត្តមសេនីយ៍ទោ ង្វៀង ហ័ងធ្វី មេបញ្ជាការ យោធភូមិភាគទី៩

ភ្នំពេញ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល
ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួបសំណះសំណាលជាមួយគណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀង ហ័ងធ្វី មេបញ្ជាការយោធភូមិភាគទី៩ និងមានការអមដំណើរពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយទាហាននៃយោធភូមិភាគទី៩។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ និងនាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានអញ្ចើញចូលរួមក្នុងការជួបសំណេះសំណាលនេះផងដែរ។

អត្ថបទៈ ឧ.អេង ហីុ