You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជេីញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជេីញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង

កណ្តាល: នៅរសៀល ថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០១៧ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារ​កងរាជអាវុធហត្ថខេត្តកណ្តាល ឆ្នាំ២០១៦
ទិសដៅឆ្នាំ២០១៧ ​និងពិធីសម្ភោធដាក់អោយប្រេីប្រាស់អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង​ និងសមិទ្ធផលនានារបស់កងរាជអាវុធហត្ថខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ​ឧត្តមសេនីយ៍ឯក វង្ស​ ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ និងដោយមានការអញ្ជេីញចូលរូមពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ​​ ភិរុណ​ អភិបាលនៃគណៈអភិបាលខេត្តកណ្តល​ និងអភិបាលរងខេត្ត​ លោកជំទាវឧកញ៉ា ស្នងការខេត្ត មេបញ្ជាការ កងរាជអាវុធហេត្ថខេត្ត មេបញ្ជាការ សឹករងខេត្ត តុលាការ ព្រះរាជអាជ្ញា ឧត្តមសេនីយ៍ ស្នងការ ស្នងការរង បញ្ជាការរង ប្រធាន អនុប្រធានមន្ទី​ នាយ នាយរង និងពលអាវុធហត្ថជាច្រេីនរូបទៀត។