You are currently viewing កម្លាំងជំនាញ​មន្ទីរយុត្តិធម៌ខេត្តកំពង់ឆ្នាំង​បង្ហាញ​មុខ​អ្នកប្រើប្រាស់គ្រឿងញៀនពីរនាក់​

កម្លាំងជំនាញ​មន្ទីរយុត្តិធម៌ខេត្តកំពង់ឆ្នាំង​បង្ហាញ​មុខ​អ្នកប្រើប្រាស់គ្រឿងញៀនពីរនាក់​

អហ.កំពង់ឆ្នាំ​ង៖ នៅចំណុចវត្តសិរីវង្សសារាម ស្ថិតក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ កម្លាំងជំនាញ​កងរាជ​អាវុធហត្ថ​កំពង់ឆ្នាំង បានធ្វើការបង្ក្រាបករណី​ប្រើប្រាស់គ្រឿងញៀន០១ករណី នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅវេលាម៉ោងប្រមាណ21និង45នាទី។​

បើតាមលោកវរៈនីយឯក ទេព សារ៉ាន់ បានឲ្យដឹងថា៖ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សារ ហ៊ឹម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មានទីលំនៅ ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុក
កំពង់ត្រឡាច និង ឈ្មោះយូរ ណុបភេទ ប្រុសអាយុ27ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាមមានទីលំនៅភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ។ ដោយជនសង្ស័យទាំងពីរនេះ​បានប្រើប្រាស់គ្រឿងញៀន ។​
វត្តុតាងដែលកម្លាំងកងរាជអាវុធហត្ថចាប់យកបានរួមមាន ម្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូច ម៉ូតូ C110 ពណ៌ខ្មៅ០១គ្រឿង បារី០១ដើម សំបកស្ករកៅស៊ូ០១ និងដែកកេះចំនួន០២ ។
បច្ចុប្បន្ននេះជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងជំនាញ​មន្ទីរយុត្តិធម៌ខេត្តបានកសាងសំណុំរឿង តាមនីតិវិធីបញ្ចូនទៅកាន់តុលាការ​ខេត្ត​៕
c3755b42385dccb554da982991d9ae7b